ផលប៉ះពាល់នៃជំងឺកូវីដ១៩ លើមណ្ឌលថែទាំកុមារ ដែល មានដំណើរការ និងទទួលបានមូលនិធិគាំទ្រពីឯកជន

Better Care Network, Law Futures Centre - Griffith Law School, World Childhood Foundation, Eriks Development Partner

សាវតា

ជំងឺកូវីដ១៩ បានបង្កការរំខានដែលមិនធ្លាប់មានពីមុនមក នៅទូទាំងពិភពលោក។ រដ្ឋាភិបាលបានអនុវត្តវិធានការសុខភាពសាធារណៈយ៉ាងទូលំទូលាយ រួមមាន ការបញ្ជាឲ្យស្នាក់នៅផ្ទះ បម្រាមគោចរ និងការរឹតត្បិតលើការធ្វើដំណើរ។ វិធានការទាំងនេះមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលលើការថែទាំកុមារនៅក្នុងមណ្ឌល និងបានបង្ខំឲ្យមណ្ឌលថែទាំកុមារ (RCIs) ត្រូវប្រឈមមុខនឹងបញ្ហានិរន្តរភាព និងប្រសិទ្ធភាពនៃគំរូការថែទាំនៅតាមមណ្ឌល។

ការសិក្សានេះ គឺជាការស្រាវជ្រាវតាមបែបគុណភាពខ្នាតតូច ដែលបានរួមបញ្ចូលកិច្ចសម្ភាសបែបពាក់កណ្តាលរចនាសម្ព័ន្ធចំនួន ២១ ជាមួយស្ថាបនិក អ្នកផ្តល់មូលនិធិ និងនាយកមណ្ឌលថែទាំកុមារនៅ ៧ ប្រទេស។ ការសិក្សានេះត្រូវបានរៀបរៀងឡើងដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីផលប៉ះពាល់នៃជំងឺកូវីដ១៩លើប្រតិបត្តិការរបស់មណ្ឌលថែទាំកុមារ រួមមានការ ផ្តល់មូលនិធិ ការជួលបុគ្គលិក ការធ្វើការងារស្ម័គ្រចិត្ត ការថែទាំកុមារ ការអប់រំ ទំនាក់ទំនងគ្រួសារ និងសមាហរណកម្ម។ ការសិក្សានេះក៏ព្យាយាមស្វែងយល់ផងដែរ ថាតើជំងឺកូវីដ១៩ បានជំរុញឲ្យមានឱកាសថ្មីៗសម្រាប់ការស្វែងរកមតិគាំទ្រការបង្កើនការយល់ដឹង និងការចូលរួមរបស់ភាគីពាក់ព័ន្ធទាក់ទងនឹងការផ្លាស់ប្តូរ និងកិច្ចប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ការថែទាំ ដែរឬទេ។

View the English version here.

This briefing paper draws on data and findings from the report: Impact of COVID-19 on Privately Run Residential Care Institutions: Insights and Implications for Advocacy and Awareness Raising.

File